រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ប្រវែង២៨០០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, February 25, 2025

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ប្រវែង២៨០០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

                                                                             

                                                      

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ប្រវែង២៨០០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង



(ស្វាយរៀង: នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានលើកកម្រិតគុណភាពផ្លូវកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ប្រវែង២៨០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយគ្រួសសងខាង ម្ខាងៗ១ម៉ែត្រ សាងសង់លូប្រអប់ចំនួន១កន្លែង លូមូលចំនួន៤កន្លែង សិ្ថតនៅក្នុងភូមិស្វាយធំទៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។


នៅក្នុងឱកាសនោះដែរក៏មានការចូលរួមពីលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប លោក-លោកស្រី មេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនអ្នកទៀត។


ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា: ជាមួយនឹងភាពរីកចម្រើននិងសេចក្តីសុខសន្តិភាព រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានឆន្ទៈយ៉ាងមុតមាំ ក្នុងការថែរក្សាសមិទ្ធផលនានាដែលបានកសាងឡើងពីបាតដៃទទេ តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ជាពិសេសការពារសុខសន្តិភាព និងស្ថេរភាពឲ្យខានតែបាន ដើម្បីបន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ "កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០"។


ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ មានប្រសាសន៍បន្តថា: ជាក់ស្ដែងក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ២០២៤-២០២៨ ដែលមានចក្ខុវិស័យ "កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ជាមួយនឹងចក្ខុវិស័យនេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៥គឺ:

១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់។

២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ។

៣. ជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ។

៤. លើកកម្ពស់ការធ្វើពិធីកម្មសេដ្ឋកិច្ចជនបទ។

៥. ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។


ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា: ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែនេះ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួលយកនូវសេវាសាធារណៈ ដូចជាទៅផ្សារ សាលារៀន មន្ទីរពេទ្យ .ល.៕

ដោយ:ភក្ដី


































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages